ឃុំ សង្កាត់​នីមួយៗ​មាន​សមាជិក​ក្រុម​ប្រឹក្សា​ចំនួន​ប៉ុន្មាន​នាក់? - PIPHUM-KOMSAN
BANNER 728X90

Friday, July 14, 2017

ឃុំ សង្កាត់​នីមួយៗ​មាន​សមាជិក​ក្រុម​ប្រឹក្សា​ចំនួន​ប៉ុន្មាន​នាក់?



ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ មាត្រា១២ ចែងថា ក្រុមប្រឹក្សាឃុំ សង្កាត់មានសមាជិកចំនួនពី៥ ទៅ ១១ រូប ផ្អែកតាមប្រជាសាស្ត្រ និងភូមិសាស្ត្ររបស់ខ្លួន។
ចំនួនជាក់ស្តែងនៃសមាជិកក្រុមប្រឹក្សាតាមឃុំ សង្កាត់ នីមួយៗត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ចំនួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបានកំណត់រួចហើយ អាចធ្វើការផ្លាស់ប្តរូបានដោយអនុក្រឹត្យ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អាស្រ័យដោយការផ្លាស់ប្តូរនៃប្រជាសាស្ត្រ និងភូមិសាស្ត្រ។
សមាជិកបន្ថែមនៃក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវជ្រើសរើសតាមនីតិវិធីដូចសមាជិកដ៏ទៃទៀតដែរ។

No comments:

Post a Comment