ពន្យល់ពាក្យ “សមធម៌​យេនឌ័រ និង​សមភាព​យេនឌ័រ” - PIPHUM-KOMSAN
BANNER 728X90

Friday, July 14, 2017

ពន្យល់ពាក្យ “សមធម៌​យេនឌ័រ និង​សមភាព​យេនឌ័រ”


សមធម៌យេនឌ័រ
សមធម៌យេនឌ័រ (Gender Equity) គឺជា​​ដំណើរ​ការ​នៃការ​ប្រព្រឹត្ដ​ដោយ​យុត្ដិធ៌ម​ទៅ​លើស្ដ្រី និងបុរស សំដៅ​ឆ្ពោះ​ទៅ​សមភាព​យេនឌ័រ តាមរយៈគោលនយោបាយ ច្បាប់ និងវិធានការនានាដើម្បីកែសម្រួលនូវភាព លំអៀងដែលមាននៅក្នុងសង្គមចំពោះស្ដ្រីនិងបុរស។
ក្នុងនោះសំដៅលើវិធានការ ឬសកម្មភាពពិសេសជាក់លាក់ ក្នុងការបង្កឱកាស ការលើកទឹកចិត្ដ ការជំរុញដើម្បីឈានទៅរកភាពស្មើគ្នារវាងបុរស និងស្ដ្រីនៅក្នុងការងារសង្គម និងនៅក្នុងគ្រួសារ(សមភាពយេនឌ័រ)។
ឧទាហរណ៍ ការប្រើប្រាស់គោលការណ៍សមធម៌យេនឌ័រក្នុងការលើក ទឹកចិត្ដឱ្យស្ដ្រីបានចូលរួមជាបុគ្គលិករបស់ក្រុមប្រឹក្សា តាមរយៈការផ្ដល់អាទិភាពដល់បេក្ខនារី ឬកំណត់ចំនួន ជាក់លាក់ និងការពង្រឹងសមត្ថភាពជាដើម។
សមភាពយេនឌ័រ
សមភាពយេនឌ័រ (Gender Equality) សំដៅទៅលើភាពគ្មានការរើសអើងដែលប្រកាន់លើភេទណាមួយ នៅក្នុងការបែងចែកធនធាន ផលប្រយោជន៍ ឬនៅក្នុងការទទួលបានសេវានានា។
សមភាពយេនឌ័រអាចវាស់ វែងបានដោយការពិនិត្យមើលអំពី ការមានកាលានុវត្ដភាពស្មើគ្នា ឬការទទួលបាននូវលទ្ធផលដូចគ្នារបស់ស្ដ្រី បុរស។
ក្នុងនោះសំដៅលើភាពស្មើគ្នាលើការចូលរួម ការទទួលបាន ការគ្រប់គ្រង និងការធ្វើសេចក្ដីសម្រេច រវាងបុរស និងស្ដ្រីទៅលើធនធាន ទ្រព្យសម្បត្ដិ និងសកម្មភាពផ្សេងៗក្នុងវិស័យសាធារណៈ និងឯកជន។
ដកស្រង់ចេញពីសទ្ទានុក្រមកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (២០១០-២០១៩)។

No comments:

Post a Comment