[ ខេត្តក្រចេះ ] ទីតាំងភូមិសាស្រ្ត - PIPHUM-KOMSAN
BANNER 728X90

Friday, July 14, 2017

[ ខេត្តក្រចេះ ] ទីតាំងភូមិសាស្រ្ត

[ ខេត្តក្រចេះ ]ទីតាំងភូមិសាស្រ្ត

ក្រចេះគឺជាខេត្តមួយដែលមានផ្ទៃដី ១១០៩៤ គ.ម២ ស្ថិតនៅភាគឦសាន្តនៃព្រះរាជាណាចក្រកម្ពុជា ដែលមានព្រំប្រទល់ជាប់នឹងខេត្តមួយចំនួនដូចជា ភាគខាងជើងជាប់នឹងខេត្តស្ទឹងត្រែង ខាងលិចជាប់នឹងខេត្តកំពង់ធំ ភាគខាងកើតជាប់នឹងខេត្តមណ្ឌលគីរី ខាងត្បូងជាប់នឹងខេត្តត្បូងឃ្មុំនិងប្រទេសវៀតណាម និងជាខេត្តដែលមានស្រុកចំនួន ៥ និងក្រុងចំនួន ១ ។
------------------------------------------------------------Image may contain: cloud, sky, outdoor and nature

1. អំពីពាក្យថាក្រចេះ តាមចាស់ព្រឹទ្ធាចារ្យក្នុងតំបន់នេះបានអោយដឹងថា ក្រចេះ គឺជាពាក្យក្លាយពីភាសាបារាំងថា GATILLE ដោយអ្នកបកប្រែ អោយអាជ្ញាធរបារាំងពេលនោះ និយាយពុំត្រឹមត្រូវតាមភាសាបារាំង។ ពាក្យ GATILLE ក្លាយមកជា ក្រចេះ។ ដោយមានការបះបោរពីជនជាតិដើមភាគតិច "ព្នង" ប្រឆាំងនឹងការត្រួតត្រារបស់បារាំង អាណាព្យាបាលបារាំងពេលនោះបានបញ្ជូនទ័ព និងចាត់លោក GATILLE ឲ្យផ្គត់ផ្គង់សំភារៈសឹក ភស្តុភារ និងបោះទីតាំងកុ្នងទីក្រុង ក្រចេះសព្វថៃ្ងដោយ តាំងនាមមូលដ្ឋាននោះថា CAMP LOGISTIQUE DE GATILLE ។
ដូចនេះអ្នកខ្លះយល់ថា ក្រចេះ គឺជាពាក្យក្លាយមក ពីឈ្មោះនាយទាហានបារាំងរូបនេះ។ តាមវចនានុក្រមខែ្មរ របស់សមេ្តចសង្ឃរាជ ជួន ណាត ភាគទី១ និង ភាគទី២ ត្រង់ទំព័រ៩៣០ បោះពុម្ពឆ្នា១៩៦៧ សរសេរថា "ក្រចេ" (ន) (ពាក្យជនជាតិស្ទៀង) ក្របី កំពង់ក្រចេ កំពង់ចំលងក្របី (ក្លាយមកជា ក្រចេះ)។
តាមការរៀបរាប់របស់ចាស់ទុំរស់នៅក្នុងតំបន់នេះ បានឲ្យដឺងថានៅសម័យដើមខេត្តក្រចេះ មានជនជាតិដើមភាគតិច ជាច្រើនរស់នៅ ហើយមានទំនាក់ទំនងពាណិជ្ជកម្មផេ្សងៗ នៅភូមិភាគឦសាន្តទាំងមូលតាមច្រក "កំពង់ចំលងក្របី" របស់ ជនជាតិស្ទៀងឆ្លងពីក្រចេះទៅតំបន់ ខាងលើ និងក្រចេះមកតំបន់ខាងក្រោម ហើយតែងតែមកផ្លាស់ប្តូរទំនិញទៅវិញទៅមកនៅ កំពង់ចំលងនេះ។
ផែ្អកតាមឯកសារយោង របស់លោក ជួប ឃាន កំណើត និងប្រវតិ្តនាមខេត្តក្រចេះ ចុះថៃ្ងទី១៨ មេសា ២០០១ បព្ជាក់ថាសម័យកាល ក្រុងសម្ភបុរៈ (សំបូរ) សេ្តចលាវតែងតែនាំសួយសារ ផេ្សងៗ មកថ្វាយសេ្តចខែ្មរ តាមរយៈកំពង់ចំលងនេះដែរ។
Image may contain: outdoor2. អំពីងាររបស់ចៅហ្វាយខេត្ត ដើម្បីគ្រប់គ្រងនិងត្រួតត្រាភូមិភាគឦសាន្តទាំងមូល ពេលនោះអាជ្ញាធរបារាំងបានចាត់តាំង ចៅ ហ្វាយខេត្តម្នាក់ បើតាមសៀវភៅពង្សាវតាសងេ្ខបរបស់កម្ពុជាទំព័រ ១៥៤ និពន្ធដោយ? មានងារជា "ឧកញ៉ា មហាជនបទ រដ្ឋរុក្ខាមហាបុរន្តគ្រាម សេនាធិបតីសិរី អនុរក្សឧត្តមក្រម ពាហុ" បាលរដ្ឋខេត្តមានងារជា "ព្រះពិភក្តិជនបទ" ។ល។
Image may contain: sky, bird and outdoor3. អំពីប្រវត្តិសាស្រ្ត បើតាមសៀវភៅពង្សាវតាសងេ្ខបរបស់កម្ពុជាទំព័រ ១៥៤ និពន្ធដោយ ???? បានបញ្ជាក់ឲ្យដឹងថា ទឹកដីខេត្តក្រចេះមានកំណើតកើតជាយូរយាណាស់មកហើយ និងជាភាគមួយនៃទឹកដី "នគរ ចេនឡា" ខេត្តក្រចេះក៏បាន បន្សល់នូវប្រាសាទបុរាណមួយចំនួនផងដែរ ដូច ជាប្រាសាទនាងពៅ ស្ថិតនៅឃុំសំបុក ប្រាសាទព្រះធាតុខ្វាន់ពីរ ស្ថិតនៅក្នុងស្រុកក្រចេះ ប្រាសាទទួល ត្រពាំងថ្ម ស្ថិតនៅស្រុកសំបូរ ខាងកើត ព្រះវិហារសរសរ 100 និងប្រាសាទជាច្រើនទៀត ដែលគេមិន អាចស្គាល់ឈ្មោះ ព្រោះបានបែកបាក់អស់ហើយ ក្រៅពីប្រាសាទមានផ្ទាំងសិលា ចារឹកដែលជា ស្នាដៃរបស់បុព្វបុរសខែ្មរ មាននៅសេសសល់រហូតដល់សព្វថៃ្ង ទាំងអស់នេះសបញ្ជាក់ឲ្យឃើញ ថា ខេត្តក្រចេះពិតជា មានសម្បត្តិវប្បធម៌‌ប្រវត្តិសាស្រ្ត សម្រាប់អ្នកសិក្សា ស្រាវជ្រាវជាតិ និង អន្តរជាតិ ដើម្បីសែ្វងយល់បានកាន់តែច្រើន។Image may contain: sky and outdoor
-------------------------------------------------------------

ទេសចរណ៍
ក្រចេះជាខេត្តមួយដែលមានកន្លែងទេសចរណ៍គួរឲ្យទាក់ទាញភ្ញៀវទេសចរណ៍មានដូចជា រម្នីយដ្ឋានព្រែកកាំពី ដែលមានសត្វផ្សោតទឹកសាបដ៍កម្រនៅលើពីភពលោក ​ទោះបីជាកំណាត់​ផ្លូវ​ក្រាល​​កៅស៊ូ​មួយ​ខ្សែ​ ឆ្ពោះ​​ទៅ​រមណីយដ្ឋា​ន​អន្លង់​ផ្សោត ​​រមណីយដ្ឋាន​​កាំពី​ និងវត្ត​​សសរ​​មួួយ​រយ​​​​ មាន​លក្ខណៈ​​តូច​ចង្អៀត​​ក្តី​ ក៏ប្រជាពលរដ្ឋ​ ភ្ញៀវ​​ទេ​ស​ចរ​​ជាតិ​ និងអន្តរជាតិ​ នៅតែព្យាយាម​​ធ្វើ​​ដំណើរ​ទៅទស្សនា​កំសាន្ត​ តាម​​​មធ្យោ​បាយ ​​រៀងៗ​ខ្លួន​ដែរ​ ព្រោះ​ថា​ជាផ្លូវសំខាន់​​ហើយ​តែង​មាន​សភាព​កុះករ​ក្នុង​ពេល​​មានបុណ្យទាន​ម្តងៗ។ នាឱកាស​បុណ្យ​ចូលឆ្នាំ​​ គេ​ឃើញ​​ភ្ញៀវ​ទេសចរ​ជាតិ​និងអន្តរជាតិ​​ធ្វើដំណើរ លើ​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ​​នេះ​ឆ្ពោះ​ទៅ​កាន់​​រមណីយ​ដ្ឋាន​អន្លង់​ផ្សោត ​រមណីយ​ដ្ឋាន​​កាំពី​ និង​វត្ត​សសរ​១០០​​ វត្តភ្នំសំបុក ភ្នំសុពណ៌កាឡី សួនស្នេហ៍ថ្មបាំង ព្រមទាំងទិញ ក្រូចកោះទ្រង់ ក្រឡានថ្មគ្រែ និង វត្ថុអនុស្សារីយន៍ ជាច្រើនទៀត ថ្វីដ្បិត​សភាព​​ផ្លូវ​​មាន​លក្ខណៈ​​តូច​ចង្អៀតនិង​​​ជិះ​ប្រជ្រៀត​គ្នា​យ៉ាងណា​ក៏ដោយ ក៏នៅតែមានមនុស្សជាច្រើនធ្វើដំណើរទៅលេងកំសាន្តយ៉ាងច្រើនគ្មានពេលស្បើយ ៕Image may contain: outdoor
Image may contain: ocean, water, outdoor, nature and text_Image may contain: outdoor_Image may contain: sky, outdoor, nature and water______________________________________________________________
ស្រាវជ្រាវដោយ : ស៊ុន ឃីងលាភ
កាលបរិច្ឆេទ: ថ្ងៃសៅរ៍ ទី ៨កើត ខែអាសាឍ ព.ស ២៥៦១
________________________________________________________________
#បើមានចំណុចខ្វះខាតសូមជួយកែតម្រូវតាមរយៈការបញ្ចេញមតិខាងក្រោមនេះបាន 😊
#អ្នកខេត្តក្រចេះជួយចែករំលែកផង❤️

No comments:

Post a Comment